Mar 10, 2015

ឈិន ឡុង ប្រកាស​​បន្ត​អាជីព​សម្ដែង​លុះត្រា​តែ​ដើរ​លែង​រួច

ក្រុងហុងកុងៈ ទោះបី ឈិន ឡុង ​មាន​វ័យ​ ៦០ ឆ្នាំ​ទៅ​​ហើយ​​ក្តី ក៏​តារា​ពូកែ​ខាង​ឈុត​វាយ​តប់​របស់​ចិន​រូប​នេះ ​ហាក់​ដូចជា​ពុំ​ទាន់​ដាច់​អាល័យ​ពី​ពិភព​ក្បាច់គុណ។ លោក ឈិន ឡុង បាន​ប្រាប់​ឲ្យ​ដឹង​ពី​បទពិសោធ​ក្នុង​​វិស័យ​ភាពយន្ត​អស់​ពេល​ ៤៥ ​ឆ្នាំ​នោះ ក៏​មាន​​វិប្បដិសារី​ខ្លះៗ​ដែរ​​ ប៉ុន្តែ​លោក​មិន​ទាន់​កំណត់​វេលា​ចូលនិវត្តន៍​ឡើយ។ លោក​​ថា៖ «បច្ចុប្បន្ន​ខ្ញុំ​នៅ​សល់​​ភាពយន្ត​ចំនួន​ ៨ ​រឿង​ទៀត​ត្រូវ​ថត ហើយ​រឿង​ទាំងអស់​សុទ្ធតែ​ខ្ញុំ​ពេញចិត្ត​ និង​មិន​​ចង់​ឲ្យ​វា​រំលង​ពី​ដៃ​ឡើយ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​បន្ត​សម្ដែង​»៕ PR