NewsyPress {HappyNews}
Mar 10, 2015
ឈិន ឡុង ប្រកាសបន្តអាជីពសម្ដែងលុះត្រាតែដើរលែងរួច
ក្រុងហុងកុងៈ ទោះបី ឈិន ឡុង មានវ័យ ៦០
ឆ្នាំទៅហើយក្តី ក៏តារាពូកែខាងឈុតវាយតប់របស់ចិនរូបនេះ
ហាក់ដូចជាពុំទាន់ដាច់អាល័យពីពិភពក្បាច់គុណ។ លោក ឈិន ឡុង
បានប្រាប់ឲ្យដឹងពីបទពិសោធក្នុងវិស័យភាពយន្តអស់ពេល ៤៥
ឆ្នាំនោះ ក៏មានវិប្បដិសារីខ្លះៗដែរ
ប៉ុន្តែលោកមិនទាន់កំណត់វេលាចូលនិវត្តន៍ឡើយ។ លោកថា៖
«បច្ចុប្បន្នខ្ញុំនៅសល់ភាពយន្តចំនួន ៨ រឿងទៀតត្រូវថត
ហើយរឿងទាំងអស់សុទ្ធតែខ្ញុំពេញចិត្ត
និងមិនចង់ឲ្យវារំលងពីដៃឡើយ ដូច្នេះខ្ញុំត្រូវតែបន្តសម្ដែង»៕
PR
Mar 9, 2015
ក្រសួងអប់រំប្រកាសពីការរៀបចំប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៥
ក្រសួងអប់រំ យុវជន
និងកីឡានៅតែបន្តពង្រឹងការអនុវត្តតាមគោលការណ៍នៃកំណែទម្រង់
ការប្រឡងបាក់ឌុបថ្នាក់ទី១២កាលពីឆ្នាំ២០១៤កន្លងទៅដដែល
ដោយធ្វើការកែលម្អចំណុចខ្វះខាតផ្នែកបច្ចេកទេសមួយចំនួន
ប៉ុណ្ណោះ។ បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ
យុវជននិងកីឡានៅថ្ងៃទី០៩ខែមីនានេះ
ក្រសួងបានប្រកាសជូនសិស្សានុសិស្សថ្នាក់ទី១២
និងសាធារណជនឲ្យបានជ្រាបពីការរៀបចំការប្រឡងថ្នាក់ទី១២
សម័យប្រឡងថ្ងៃទី២៤ខែសីហាឆ្នាំ២០១៥។
ចំណុចនៃការរៀបចំការប្រឡងទាំងនោះមានដូចជា៖
Subscribe to:
Comments (Atom)




.svg.png)