![]() |
| តួស្រី Angeline Yap |
ក្នុងសន្និសីទមួយស្ដីពីភាពយន្ត កាលពីថ្ងៃអង្គារ អតីតបវរកញ្ញាលេខ៣ សិង្ហបុរីរូបនេះបង្ហើបថា ចាប់តាំងពីពេលនោះមក នាងទទួលការរំលោភបំពានដោយពាក្យសម្ដីជាច្រើនតាមអនឡាញ។
“ខ្ញុំទទួលបានការស្នើសុំ មិនសមរម្យជាច្រើន…ពួកគេសុំខ្ញុំដេក ហើយមតិភាគច្រើនគិតតែអារឿងហ្នឹង។ ពួកគេថា ខ្ញុំជាស្រីមិនល្អ b**** អន់ជាងលាមក s*** ថោកទាប និងថាអនាគតកូនៗ និងប្ដីខ្ញុំមិនគោរពខ្ញុំទេ ព្រោះតែខ្ញុំដើរតួអង្គនេះ។ ចំណែកខ្ញុំក៏បានឆ្លើយតប Comment ទៅអ្នកទាំងនោះវិញ ប៉ុន្តែអ្នកដឹកនាំរឿង Sam Loh ប្រាប់ខ្ញុំកុំឱ្យខ្វល់នឹងពួកគេ…ខ្ញុំក៏ឈប់”។ នាងបញ្ជាក់។
តារាវ័យ២៧ឆ្នាំបន្ថែមថា “មនុស្សទាំងអស់ មានទស្សនៈខុសគ្នា ខ្ញុំមិនអាចបញ្ឈប់អ្វី ដែលពួកគេចង់និយាយទេ តែខ្ញុំនឹងមិនឱ្យពួកគេ ធ្វើអ្វីប៉ះពាល់ខ្ញុំឡើយ។ ខ្ញុំមិនអាចតម្រូវចិត្ត មនុស្សគ្រប់គ្នាបានទេ”។
ក្រោយក្ដាប់បានតំណែងតួសំបូរឈុតស្រើបស្រាល ក្នុងរឿង “Lang Tong “ Yap ប្រាប់ទៀតថា នាងមិនស្ដាយក្រោយឡើយ ព្រោះវាជាភាពយន្តសិល្បៈ ហើយវាខុសប្លែកពីរឿងក្នុងស្រុកផ្សេងទៀត ប៉ុន្តែនាងមានការព្រួយបារម្ភតិចតួចដែរ ចំពោះឪពុកម្ដាយ។
“ខ្ញុំអត់បានប្រាប់ពួកគាត់ទេពេលដើរតួនេះ ហើយពួកគាត់ទើបតែដឹង ពេលលេចព័ត៌មាននេះឡើង។ ពួកគាត់ខឹងខ្លាំងណាស់ តែខ្ញុំព្យាយាមប្រាប់ពួកគាត់ថា វាគ្រាន់តែជាការសម្ដែង និងជាភាពយន្តសិល្បៈ។ ពួកគាត់ជាចាស់ជំនាន់មុន ដូច្នេះមិនសូវបើកចំហ និងនៅតែមិនអាចទទួលយកបាន”។ តារាស្រីដដែលបន្ថែម។
Yap បញ្ជាក់ថា ក្រោយមកឪពុកម្ដាយស្រួលចិត្តបន្តិចវិញ តែពួកគាត់ប្រាប់នាងថា កុំដើរតួបែបនេះទៀត។ ទោះបីជាយ៉ាងណា Yap នឹងនៅតែបន្តសម្ដែងតួស្រដៀងនេះទៀតក្នុងពេលខាងមុខ បើសិនជាអ្នកដឹកនាំរឿងត្រូវការ ហើយនាងយល់ថាសាច់រឿងល្អ។ ក្រោយសម្ដែងរឿងខាងលើ នាងត្រូវផលិតកម្មនានាទាក់ទង ហើយតារាស្រីរូបនេះប្រាប់ថា ពួកគេចង់ថតជាមួយនាង និងចង់ថតជាភាពយន្តសិច។
ភាពយន្ត ” Lang Tong “ បានចាក់បញ្ចាំងហើយ នៅក្នុងព្រឹត្តិការណ៍ Singapore International Film Festival កាលពីឆ្នាំ ២០១៤ ប៉ុន្តែឈុតខ្លះត្រូវបានដកចេញ៕
ប្រភព ChannelNewsAsia
